ទម្លាប់អាក្រក់របស់អ្នកមួយចំនួនដែលធ្វើអោយថ្ងាសឆាប់ជ្រីវជ្រួញ



យើងតែងតែសង្កេតឃើញថា មនុស្សភាគច្រើនតែងមានសាមជ្រីវជ្រូញលើកផ្ទៃមុខ ជាពិសេសត្រង់កន្លែងថ្ងាស ទាំងពួកគាត់មានអាយុក្មេងនូវឡើយ។ភាពជ្រីវជ្រួញនេះបានអោយពួកគេបាត់បង់នូវភាពទាក់ទាញ​និងមើលទៅដូចមានមុខចាស់ជាងអាយុ។
នេះដោយសារទម្លាប់អាក្រក់របស់គាត់មួយចំនួនដែលកំពុងធ្វើដោយមិនដឹងខ្លួន៖

ទម្លាប់ទី១៖​ កម្ដៅថ្ងៃ

ការដើរក្រោមកម្ដៅថ្ងៃគឺជាមូលហេតុដែលធ្វើអោយស្បែកឆាប់ជ្រួញ ប្រសិនបើមិនប្រើប្រាស់ប្រេងការពារកម្ដៅថ្ងៃទេនោះ។

ទម្លាប់ទី២៖​ ការជក់បារី
 


ការជក់បារីមិនត្រឹមត្រែធ្វើឲ្យមានក្លិនអាក្រក់ និងខូចសុខភាពតែប៉ុណ្ណោះទេ​ ថែមទាំងវាអាចធ្វើអោយកោសិកាស្បែកឆាប់ចាស់ទៀតផង។
 
ទម្លាប់ទី៣៖ ការសម្ដែងទឹកមុខ
 






អ្នកមិនប្រហែលជាមិនដឹងទេថា ការធ្វើទឹកមុខអាចអោយមុខរបស់អ្នកមានស្នាមជ្រួញ។​ អ្នកមិនត្រូវទម្លាប់លេងទឹកមុខច្រើនពេកទេ ព្រោះវាអាចធ្វើឲ្យអ្នកឆាប់ចាស់បាន។

ទម្លាប់ទី៤៖ គេងបានតិច
 



ការគេងមិនបានគ្រប់គ្រាន់អាចធ្វើឲ្យមុខរបស់អ្នកមិនស្រស់ថ្លា នឹងអាចបង្កអោយមានស្នាមជ្រួញទៀតផង ដូច្នេះហើយ អ្នកត្រូវគេងអោយបានគ្រប់គ្រាន់។


អត្ថបទដោយ៖ ពិភពនៃចំនេះដឹង